កម្មវិធីសិក្សាជាតិ

សាលាអន្តរជាតិប៊្រីតធីសប៊្លូប៊ើដបានទទួលអាជ្ញាប័ណ្ណពីក្រសួងអប់រំ​យុវជន​ និងកីឡា​ក្នុងការអនុវត្តកម្មវិធីសិក្សាចំណេះទូទៅចាប់ពីកម្រិតមត្តេយេ្យរហូតដល់មធ្យមសិក្សា។ កម្មវិធីសិក្សាជាតិនៃសាលាអន្តរជាតិប៊្រីតធីសប៊្លូប៊ើដអនុឡោមតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ​យុវជន​ និងកីឡា និងបន្ស៊ីគ្នាជាមួយកម្មវិធីសិក្សាអន្តរជាតិ សំដៅធានាការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ បង្កើតគំនិតច្នៃប្រឌិត សកត្តានុពល និងសីលធម៌ ដោយសិស្សគ្រប់រូបទទួលបាននូវតុល្យភាពនៃវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា។  

 

កម្រិតមត្តេយ្យ

កម្មវិធីសិក្សាសម្រាប់កុមារមត្តយ្យមាន៣កម្រិត៖

កម្មវិធីមត្តេយ្យកម្រិតទាប​(​២២ខែ) ៩០នាទីក្នុង១ថ្ងៃ 

កម្មវិធីមត្តេយ្យកម្រិតមធ្យម(៣-៤ឆ្នាំ) ពេញ១ពេល

កម្មវិធីមត្តេយ្យកម្រិតខ្ពស់ (៥ឆ្នាំ)ពេញ១ពេល

លទ្ធផលសិក្សា៖

  • កុមារមានបំណិនចំបាច់គ្រប់គ្រាន់សម្រាប់ត្រៀមចូលរៀនថ្នាក់ទី១
  • កុមារមានសមត្ថភាពប្រើភាសាខ្មែរសម្រាប់ធ្វើទំនាក់ទំនងបានស្របតាមកម្រិត
  • កុមារមានសមត្ថភាពសម្តែងមតិ ដោះស្រាយបញ្ហា និងធ្វើការងារក្រុម
  • កុមារមានសមត្ថភាពចែកដាច់រវាងខុស និងត្រូវ និងផ្តល់ហេតុផលដើម្បីគាំទ្រ
  • កុមារស្រលាញ់ការសិក្សា ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
  • កុមារស្រលាញ់ និងថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន

វិធីសាស្រ្ត៖ រៀនតាមរយៈការលេង​ ការសង្កេតផ្ទាល់ ដោយប្រើប្រាស់សម្ភារៈសម្បូរបែប​(​រូបី​និងពាក់កណ្តាលរូបី)។

 

កម្រិតបឋមសិក្សា​

លទ្ធផលសិក្សា៖

កម្មវិធីសិក្សាកម្រិតបឋមសិក្សាអនុឡោមតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា។​

  • សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត សិក្សាសង្គម និងការស្រាវជ្រាវ
  • សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកICT
  • សិស្សប្រាស្រ័យទាក់ទងគ្នា សហការគ្នា និងដោះស្រាយបញ្ហាបាន
  • សិស្សមានទំនួលខុសត្រូវលើការប្រព្រឹត្តរបស់ខ្លួន
  • សិស្សមានគំនិតច្នៃប្រឌិត ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
  • សិស្សយល់ដឹង និងថែរក្សាសុខភាពបានល្អ
  • សិស្សស្រលាញ់ការសិក្សា និងបន្តការស្វែងយល់បំណិនថ្មី
  • សិស្សស្រលាញ់ ថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន

វិធីសាស្រ្ត៖ រៀនតាមរយៈការរុករក ការអនុវត្តផ្ទាល់ ការធ្វើគម្រោងជាដៃគូ ឬជាក្រុម។

 

កម្រិតមធ្យមមសិក្សា​

លទ្ធផលសិក្សា៖

កម្មវិធីសិក្សាកម្រិតបឋមសិក្សាអនុឡោមតាមកម្មវិធីរបស់ក្រសួងអប់រំយុវជន និងកីឡា។​

  • សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងសិក្សាសង្គម និងស្រាវជ្រាវ
  • សិស្សទទួលបានមូលដ្ឋានគ្រឹះផ្នែកICT
  • សិស្សមានបំណិនច្បាស់លាស់ប្រើប្រាស់ក្នុងការសិក្សា និងជីវភាពជាក់ស្តែង
  • សិស្សមានបំណិនទំនាក់ទំនង និងការសហការក្នុងជាក្រុម
  • សិស្សមានសមត្ថភាពត្រិះរិះពិចារណា ស្គាល់ខុស ស្គាល់ត្រូវ និងដោះស្រាយបញ្ហា
  • សិស្សមានគំនិតច្នៃប្រឌិត ចេះឆ្ងល់ និងស្វែងយល់អ្វីដែលថ្មី និងប្លែក
  • សិស្សយល់ដឹង ថែរក្សា បង្ការ និងថែទាំសុខភាពបានល្អ
  • សិស្សស្រលាញ់ការសិក្សា និងបន្តការស្វែងយល់បំណិនថ្មី​ស្របតាមបរិបទឌីជីថល
  • សិស្សស្រលាញ់ និងថែរក្សាវប្បធម៌ ប្រពៃណី និងបរិស្ថាន